យើងខ្ញុំរីករាយដែលអ្នកចូលមកកាន់គេហទំព័រនេះ។ យើងខ្ញុំមានគោលដៅក្នុងការផ្តល់នូវបរិយាកាសដែលបុគ្គល និងក្រុមនីមួយៗអាចរីកចម្រើនជាមួយអ្នកដទៃបាន។
សេវាកម្មរបស់យើង
ការបណ្តុះបណ្តាល
សហគមន៍របស់យើងផ្តល់ជូននូវបទពិសោធន៍សិក្សានៅក្នុងផ្នែកនៃការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ ជំនាញចិត្តសង្គម និងការអភិវឌ្ឍន៍ផ្ទាល់ខ្លួន។ សហគមន៍របស់យើងមានគោលបំណងផ្សាភ្ជាប់ការរៀនសូត្រ និងការអនុវត្តតាមរបៀបមួយដែលលើកទឹកចិត្តឱ្យមានការផ្លាស់ប្តូរអាកប្បកិរិយា និងលទ្ធផលជាបន្តបន្ទាប់។.
ការបង្វឹក
ការបង្វឹករបស់យើងទៅលើភាពជាអ្នកដឹកនាំ អាជីព និងការរស់នៅ ជួយដល់បុគ្គលម្នាក់ៗក្នុងដំណើររបស់ពួកគេទៅកាន់ជីវិតកាន់តែស៊ីជម្រៅ និងពេញចិត្ត នៅកន្លែងធ្វើការ និង/ឬក្នុងជីវិតផ្ទាល់ខ្លួនរបស់ពួកគេ។ ការបង្វឹកជួយកំណត់នូវរបៀប 'មិនជាប់គាំង' ក្នុងលំនាំដែលមិនមានប្រយោជន៍ និងទទួលបានបទពិសោធន៍សេរីភាពកាន់តែច្រើន។ សហគមណ៍របស់យើងផ្តល់នូវវិធីសាស្រ្ត និងឧបករណ៍ជាក់លាក់ ដើម្បីជួយអ្នកភ្ជាប់ទំនាក់ទំនងជាមួយខ្លួនឯង និងជាមួយអ្នកដទៃដោយមានការផ្សាភ្ជាប់ពិតប្រាកដបន្ថែមទៀត។
ការប្រឹក្សា
ជំនាញក្នុងការត្រួតពិនិត្យ និងការវាយតម្លៃ ការប៉ាន់ប្រមាណ និងការរៀបចំផែនការយុទ្ធសាស្រ្តសម្រាប់អង្គការ ការបង្កើតគម្រោងថ្មី និងការបង្កើតកម្មវិធីសិក្សា។ ក្រុមការងាររបស់យើងមានបទពិសោធន៍ជាង 30 ឆ្នាំនៅក្នុងវិស័យមិនរកប្រាក់ចំណេញ ដែលគ្របដណ្តប់លើការប្រឆាំងការជួញដូរមនុស្ស ការធ្វើចំណាកស្រុក សមភាពយេនឌ័រ ការអភិវឌ្ឍន៍សហគមន៍ ការប្រឹក្សាផ្លូវចិត្ត និងការពង្រឹងសេដ្ឋកិច្ច។ យើងអាចផ្តល់សេវាប្រឹក្សារយៈពេលខ្លី ឬរយៈពេលវែងលើការការបង្កើត និងវាយតម្លៃគម្រោង ការបង្កើតកម្មវិធីសិក្សា និងនីតិវិធី និងការប្រឹក្សាលើករណីស្មុគស្មាញ។
ទំនាក់ទំនងមកកាន់សហគមន៍របស់យើងខ្ញុំ
យើងខ្ញុំចង់ឮពីអ្នក! ប្រសិនបើអ្នកមានសំណួរ គំនិត ឬចង់ជជែកអំពីអ្វីដែលយើងខ្ញុំកំពុងធ្វើ សូមផ្ញើសារមកយើងខ្ញុំនៅលើទម្រង់ ។
ប្រសិនបើអ្នកចង់ធ្វើការសាកសួរ ឬធ្វើការកក់សម្រាប់ការបណ្តុះបណ្តាល ឬការបង្វឹក អ្នកអាចស្វែងរកទម្រង់ជាក់លាក់បន្ថែមទៀតនៅលើទំព័រទាំងនោះ។
សូមបំពេញព័ត៌មានខ្លះៗ ហើយយើងខ្ញុំនឹងធ្វើការទំនាក់ទំនងទៅកាន់អ្នកក្នុងពេលឆាប់ៗនេះ!