តើ CCA ជានរណា?

គោលដៅរបស់យើងខ្ញុំគឺបង្កើតសហគមន៍សម្រាប់ការរៀនសូត្រ និងរីកចម្រើន។  យើងខ្ញុំមានគោលបំណងក្នុងការជួយសម្រួលដល់បរិយាកាសដែលបុគ្គល និងក្រុមអាចផ្សាភ្ជាប់ទំនាក់ទំនងជាមួយខ្លួនគេ​ និងអ្នកដទៃបាន ដើម្បី​អនុវត្ត​ការ​រៀនសូត្រ​របស់​ពួកគេ​ក្នុង​ជីវិត​ប្រចាំថ្ងៃ។ ។

Curiosity គឺជាវិធីសាស្រ្តរបស់យើងខ្ញុំក្នុងការរៀនសូត្រ វិធីសាស្រ្តនេះអនុញ្ញាតឱ្យយើងរកឃើញនូវឱកាសសម្រាប់ការរីកចម្រើនឆ្ពោះទៅរកសក្តានុពលពេញលេញរបស់យើង។

Courage យើងខ្ញុំប្តេជ្ញាក្នុងការធ្វើជាដៃគូជាមួយអ្នកក្នុងដំណើរនៃការរកឃើញមួយដែលពិតជាទាមទារឱ្យមានការបង្ហាញចេញនូវអារម្មណ៍ ដែលអាចធ្វើឱ្យមានអារម្មណ៍ថាប្រថុយប្រថាន និងមិនប្រាកដប្រជា។

Authenticity យើងខ្ញុំជឿថាតាមរយៈការបង្ហាញខ្លួន និងការអនុញ្ញាតឱ្យលក្ខណៈរបស់ខ្លួនយើងត្រូវបានឃើញ នោះយើងអាចដោះលែងការរំពឹងទុក​ថាយើងគួរជានរណា ហើយជំនួសមកវិញនូវការអនុវត្តការទទួលយកភាពជាខ្លួនឯង។

នៅក្នុងដំណើរការនៃការផ្តល់ការបណ្តុះបណ្តាល ការបង្វឹក និងការប្រឹក្សា យើងខ្ញុំស្វែងរកឱកាសដើម្បីផ្សាភ្ជាប់ជាមួយអ្នកដែលយើងខ្ញុំធ្វើការជាមួយ តាមរបៀបដែលបង្កើតនូវការផ្លាស់ប្តូរយូរអង្វែង។ នៅក្នុងពិភពលោកដែលកាន់តែមមាញឹក យើងខ្ញុំមានគោលបំណងលើកកម្ពស់ការសម្រាក តុល្យភាព និងការថែទាំខ្លួនឯង។ យើងខ្ញុំជឿជាក់ថាសហគមន៍ប្រកបដោយផ្លែផ្កានៃការរៀនសូត្រ និងការគាំទ្រនឹងកើតឡើងពីការផ្សាភ្ជាប់ពិតប្រាកដ ការសម្រាក និងតុល្យភាពនេះ។ តើអ្នកនឹងចូលរួមជាមួយយើងខ្ញុំក្នុងការស្វែងយល់ឬទេ?

ក្លាយជាសមាជិករបស់សហគមន៍